ដាក់ប្រកាស ដោយ ៖ ក្មេងទំនើង | 8 ខែសីហា 2011

ទោះទំនិញថ្លៃ ក៏ត្រកូលហ៊ុន មិនស្លាប់ដែរ

ទោះទំនិញថ្លៃ ក៏ត្រកូលហ៊ុន មិនស្លាប់ដែរ

ស្រែកទៅ ស្រែកទៀតឲ្យបែកមេឃទៅ ពពួកអ្នកក្ររហាមខ្មែរអើយត្រកូលហ៊ុនយើងមិនខ្វល់ទេ ។យើងមានលុយ យើងមានឡាន យើង​មានវីឡាស្កឹមស្កៃ យើងមានផ្ទះ នៅក្រៅប្រទេសទៀត។យើងមិនខ្វល់នឹងទំនិញឡើងថ្លៃនោះទេ បើអ្នករាល់គ្នាចង់ស្រែក ចង់យំក៏យំទៅ ព្រោះជាសិទ្ធិរបស់អ្នក ហើយអ្វីដែលអ្នកត្រូវចងចាំ មិនមែនយើងត្រកូលហ៊ុនទេ ដែលងាប់នោះ គឺអ្នករាល់គ្នា ។ឯយើងគឺជានាយករដ្ឋមន្រ្តី ទោះបីប្រាក់ខែយើងតែ១១៥០ដុល្លារ ក៏យើងមិនខ្វះចាយ មិនខ្វះលុយជួលអ្នកបម្រើ មិនខ្វះលុយជួលអ្នកយាម និងអង្គរក្សដែរ។

យើងត្រកូលហ៊ុន ក្នុងមួយខែ យើងទទួលតែប្រាក់ឧបត្ថម្ភពីឿកញ៉ាតែម្នាក់បន្តិច ក៏យើងអាចរស់បានយ៉ាងស្រួលដែរ ដូច្នេះ បើអ្នកចង់តវ៉ា តវ៉ា ទៅ តែយើងសុំសិទ្ធិធ្វើមិនដឹងមិនឮហើយ ព្រោះអ្នកដំឡើងថ្លៃទំនិញគឺជាមនុស្សរបស់យើង ដូច្នេះ យើងមិនស្រែកឲ្យគេបញ្ចុះតម្លៃក៏បាន អ្វីៗមានតែយើងម្នាក់ប៉ុណ្ណោះ ដែលអាចធ្វើភ្លៀងធ្វើភ្គរនៅស្រុកនេះបាន។

ខំស្រែកទៀតទៅ បងប្អូន ចាំកៀកបោះឆ្នោត ចាំយើងជួយ ហើយបោះឆ្នោតឲ្យយើងទៀតមកណា។

ដាក់ប្រកាស ដោយ ៖ ក្មេងទំនើង | 1 ខែសីហា 2011

លី យ៉ុងផាត់ឌឺឲ្យក្រសួង

លី យ៉ុងផាត់ឌឺឲ្យក្រសួង

ក្រោយពីមានការព្រមាន ឬការទើបតែមានការព្រួយបារម្ភអំពីផលប៉ះពាល់ធ្ងន់ធ្ងរ ដលឆ្នេរសមុទ្រ​កម្ពុជារបស់លោកនាយករដ្ឋមន្រ្តីទំនើង​ហ៊ុន សែនកាលពីអាទិត្យមុននោះ បន្ទាប់មកក្រសួងធនធានទឹក(មិនមែនក្រសួងបរិស្ថាន)បានចេញលិខិតព្រមានមួយទៅដល់ក្រុមហ៊ុន រកស៊ីខ្សាច់ ដែលគេស្គាល់ថា ជារបស់លោកឧកញ៉ាលីយ៉ុងផាត់ ឬសតេចកោះកុងនោះឲ្យផ្អាក់ការបូមខ្សាច់នៅក្នុងតំបន់តាតៃ។

គេមិនទាន់ឃើញលិខិតបញ្ចប់បេសកកម្មទាំងស្រុង​របស់រដ្ឋាភិបាលលោកហ៊ុនសែនបញ្ជាទៅក្រុមហ៊ុនទេ ប៉ុន្តែកាលពីម្សិលម៉ិញ លោកលី យ៉ុងផាត់ បានផ្តល់បទសម្ភាសន៍ឲ្យវិទ្យុអាស៊ីសេរីថា លោកនឹងធ្វើតាមការណែនាំរបស់ក្រសួង។បើក្រសួងថាខុស គឺលោកខុស បើក្រសួងថា ត្រូវ គឺលោកត្រូវ។លោកថា យើងជាប្រជាពលរដ្ឋ មិនអាចប្រឆាំង ឬជំទាស់ជាមួយក្រសួងបានទេ តែគេថាខុស គឺខុសហើយ។

ការឆ្លើយរបស់លោលី យ៉ុងផាត់ ប្រៀបបានទៅនឹងពូថៅ មួយ ដែលកាប់មកលើក្រសួងធនធានទឹក ឬលោកនាយករដ្ឋមន្រ្តីហ៊ុនសែនដូច្នេះ ដែរ ពីព្រោះថា មុនពេលលោកធ្វើការបូមខ្សាច់គ្រប់តាមតំបន់ គឺលោកបានសិក្សា និង ពិភាក្សាយ៉ាងល្អិតល្អន់រួចទៅហើយជា មួយអ្នកជំនាញ មិនមែនទើបតែពេលនេះ ថ្មើរនេះ ទាល់តែមានការស្រែកឡួឡាពីនាយករដ្ឋមន្រ្តី ទើបក្រសួងថានោះទេ។

វាជារឿងគួរឲ្យអស់សំណើចដែរ ដែលក្រសួងរដ្ឋនីមួយៗ ទាល់តែលោកហ៊ុនសែន ស្រែកឲ្យធ្វើបានធ្វើ ឬហ៊ានធ្វើ តែបើលោកហ៊ុនសែន ដេកលក់ ប្រហែលជាពួកគេសម្ងំដេកដែរហើយ។ពិតជាសង្គមដ៏អស្ចារ្យ សម្រាប់នាយករដ្ឋមន្រ្តីស្វាដូចលោកហ៊ុនសែនហើយ។

ដាក់ប្រកាស ដោយ ៖ ក្មេងទំនើង | 25 ខែកក្កដា 2011

លោកហ៊ុន សែន ពូកែចិញ្ចឹមឆ្កែ កាចដូចម្ចាស់

លោកហ៊ុន សែន ពូកែចិញ្ចឹមឆ្កែ កាចដូចម្ចាស់

មិនថាតែនៅទីណាទេ ទីណា ក៏មានឆ្កែរបស់លោកហ៊ុនសែនចាំខាំគេខាំឯងដែរ។គេនិយាយថា លោកហ៊ុនសែន ពូកែចិញ្ចឹមឆ្កែណាស់។ ឆ្កែ របស់គាត់នីមួយ សុទ្ធតែបានទទួលលាភសក្ការៈពីគាត់ទាំងអស់។យ៉ាងហោចណាស់ ក៏គាត់រក្សាទុកមេញីឆ្កែណាមួយឲ្យពួក អាឆ្កែ ឈ្មោល ទាំងនោះ ឬទុកអាឈ្មោលទាំងនោះ គ្រាន់ឲ្យមេញីពាក់គ្រាន់កម្សាន្ត និងកំដរតណ្ហាដែរ។

ក្រៅពីនេះ ឆ្កែរបស់លោកហ៊ុនសែន ទោះបីជាដើរទៅទីណា ចុះអាចន៍នៅទីណា ខាំគេនៅទីណា ដណ្តើមស្រីគេនៅទីណា លួចប្រពន្ធគេ​នៅ ទីណា ប្លន់គេនៅទីណា បំផ្លាញទ្រព្យសម្បត្តិគេនៅទីណា បំផ្លាញសម្បត្តិជាតិ លួចជាតិនៅទីណា ក៏គ្មានអ្នកណាហ៊ានប្រឆាំងដែរ ព្រោះលោក ហ៊ុនសែនជាអ្នកបើកដៃឲ្យធ្វើ។

លោកហ៊ុនសែនពូកែចិញ្ចឹមឆ្កែបែបនេះហើយ ទើបបានជាទៅណាទីណា អ្នកណាធ្វើអី ឬសូម្បីតែផោម ក៏លោហ៊ុនសែនដឹងដែរ។ដូច្នេះ បើ សិនជាអ្នកណាហ៊ាន ឬមានបំណងអ្វីមិនល្អចំពោះលោកហ៊ុនសែន នោះឆ្កែរបស់លោកហ៊ុនសែន នឹងរាយការណ៍គាត់ភ្លាម ទោះបីជា ព័ត៌ មានខ្លះ គេរាយការណ៍ខុសក៏លោកហ៊ុនសែនទទួលយកដែរ។ជាពិសេសទៅទៀត នៅតាមប្លក់ វេបសាយ និង ហ្វេសប៊ុក ឆ្កែដ៏កាច សាហាវ មយយចំនួនរបស់លោកហ៊ុនសែនក៏បានបង្កប់ដើម្បីហិតក្លិន និងតាមដានគេទៀត។ដូចជាសូម្បីតែគេនិយាយរិះគន់បន្តិច បន្តួច ឆ្កែដំបៅ ក្បាលពីរបីក្បាលរបស់លោកហ៊ុនសែន ចេញមកការពារកំហុសរបស់លោកហ៊ុនសែន គំរាមចាប់ និង ធ្វើឃាតគេភ្លាម។តើនេះ ជាអ្វីទៅ ជា​សង្គមប្រជាធិបតេយ្យ បែបលោកហ៊ុនសែនឬ?។លោកហ៊ុន សែនល្មមដកឆ្កែទាំងនេះ យកទៅបង្រៀនឡើងវិញម្តងទៀតទៅ ព្រោះមើលទៅ ខេះតែតាមខាំគេខាំឯ គ្មានដឹងក្បាលកន្ទុយទេ។ម្យ៉ាងទៀត ប្រយ័ត្នឆ្កែរបស់លោកទាំងនេះ វាឆ្កួតគឺរឹតតែពិបាក ព្យាបាល ថែមទៀត។

តែទោះយ៉ាងណា ក៏ក្មេងទំនើងសូមសរសើលោកហ៊ុនសែនដែរ ដែលពូកែចិញ្ចឹមឆ្កែ បានកាចល្អយ៉ាងនេះ។

ដាក់ប្រកាស ដោយ ៖ ក្មេងទំនើង | 23 ខែកក្កដា 2011

លោកហ៊ុន សែន ព្រួយរឿងមានបដិវត្តផ្កាម្លិះនៅកម្ពុជា

លោកហ៊ុន សែន ព្រួយរឿងមានបដិវត្តផ្កាម្លិះនៅកម្ពុជា

ទំនងជាការព្រួបារម្ភដ៏ធំមួយ ក្នុងការធ្វើឲ្យលោកខ្ទាតចេញពីអំណាច ដូចនៅប្រទេសតំបន់អារ៉ាប់មួយចំនួន កាលពីម្សិលម៉ិញ លោកហ៊ុនសែនបាននិយាយព្រមានខ្លាំងៗទៅលើគណបក្សប្រឆាំងថា លោកនឹងប្រើប្រាស់កម្លាំងចលនាប្រជាជន ដើម្បីប្រឆាំងនឹងគណបក្សប្រឆាំងវិញប្រវិញប្រសិនបើគណបក្ស​ប្រឆាំងនាំចូលមកកម្ពុជានូវចលនាបដិវត្តផ្កាម្លិះនេះ។ការព្រមាននេះ ក៏បង្ហាញអំពីការ ព្រួយ បារម្ភដ៏មុតមាំរបស់លោកហ៊ុនសែនដែរថា ចលនាបដិវត្តផ្កាម្លិះ វានឹងអាចហោរមកដល់កម្ពុជានៅពេលឆាប់ៗ តាមរយៈគណបក្សបរឆាំងសមរង្សី ព្រោះនៅពេលអស់អំណាចលោកហ៊ុនសែន​ក៏នឹង​ប្រឈមនឹងការកាត់ទោសពីបទឧក្រិដ្ឋផ្សេងៗ ដូចជាឧក្រិដ្ឋកម្មព្រៃឈើ ឧក្រិដ្ឋកម្មសម្លាប់សមាជិកបក្សហ្វ៊ុនស៊ីនប៉ិច ឧក្រិដ្ឋនៃការបណ្តេញពលរដ្ឋចេញពីលំនៅដ្ឋានផងដែរ។

គេកំពុងចាំមើល នៅពេលបដិវត្តផ្កាម្លិះកើតឡើងនៅកម្ពុជា តើលោកហ៊ុនសែន នឹងរត់ទៅពឹងអ្នកណា?ប្រហែលជាយួនទៀតហើយ ព្រោះជាមហាមិត្តដ៏យូរលង់របស់លោកហ៊ុនសែន។

ការធ្វើការព្រមានបែបមនុស្សព្រៃ ដើម្បីទប់ទល់នឹងកម្លាំងយុត្តិធម៌របស់ប្រជាពលរដ្ឋស្លូតត្រង់បែបនេះ មិនមែនជាលោកទីមួយរបស់លោកហ៊ុន​សែនកំពូលបុរសក្រាញ និង ស្រលាញ់អំណាចទេ។វា ជាញឹកញាប់លោកតែងតែព្រមានបែបនេះជានិច្ច សូម្បីការដង្ហែរក្បួនតូចតាចក៏លោកហាមឃាត់ដែរ ហើយជាទូតៅគឺលោកបានយកកម្លាំងប្រជាជនមកប្រឆាំងប្រជាជនវិញ ។ស្មើនឹងមាន័យថា លោក ហ៊ុនសែនបាចបែងចែកប្រជាពលរដ្ឋជាពីររួចទៅហើយ។អ្នកណាចូលបក្សអញ អញឲ្យអង្ករ និង សារ៉ុង ឬមានរឿងអីអញជួយ តែអ្នកណាមិនមែនជាបក្សរបស់អញទេ ទោះឈឺដល់ស្លាប់ទៀត ក៏អញ និងក្រុមបក្សពួកមិនយកភ្នែកមើលឡើយ។លោកហ៊ុនសែនក៏បានឲ្យប្រជាពលរដ្ឋ ស្អប់ ឬរៀសអើងប្រជាពលរដ្ឋដូចគ្នាដែរ គឺបើគេដឹងថា ង្នកនេះជាសមាជិកបក្សដទៃក្រៅពីបក្សប្រជាជន​ណោះ​អ្នក​នោះ មិនត្រូវបានគេរាប់រកនៅក្នុងភូមិទេ។លោកហ៊ុនសែន បានត្រៀមលក្ខណៈនេះរួចជាស្រេចទៅហើយ ដើម្បីការបារពេលលោកចាញ់ឆ្នោតនៅពេលណាមួយ កម្លាំងប្រជាជនរបស់លោកនឹងធ្វើ ការបះបោរ ប្រឆាំងគេវិញ។វាជាលក្ខណៈនយោបាយ បន្លាមុតយកបន្លាជួស ឬ៛សុភាសិតចិនថា យកពឹសបង្រ្កាបពឹស។វាពិតជាមិនល្អទាល់តែសោះ វាពិតជាអាក្រក់ និង ថោកទាបខ្លាំងណាស់​សម្រាប់​សង្គមមួយ ដែលអួតក្តែងៗថាប្រជាធិបតេយ្យ។តែសម្រាប់លោក ហ៊ុនសែននិងបក្សពួក គឺពិតជាល្អខ្លាំងណាស់ ព្រោះក្រាញអំណាចបានយូរ។

ការធ្វើសេចក្តីថ្លែងការណ៍បែបនេះ បន្ទាប់ពីលោកសមរង្សី បានធ្វើដំពណើរទស្សនកិច្ច នៅប្រទេសទុយណេស៊ីកាលពីពាក់កណ្តាលនៃសប្តាហ៍នេះ។

ដាក់ប្រកាស ដោយ ៖ ក្មេងទំនើង | 19 ខែកក្កដា 2011

អំនួតលោកហ៊ុនសែនត្រូវបានបំបាក់

អំនួតលោកហ៊ុនសែនត្រូវបានបំបាក់

មុនពេលការសម្រេចរបស់​តុលាការយុត្តិធម៌ឡាអេ​បានប្រកាសកាលពីម្សិលម៉ិញនោះបក្សពួកលោកហ៊ុនសែនិងលោកហ៊ុនសែនបាន​អួតក្តែងៗអំពីការប្តឹងទៅតុលាការនេះថាគេ មានសង្ឃឹមថាឈ្នះសៀមមួយរយភាគេរយហើយ។

ប៉ុន្តែកាលពីម្សិលមិញ​តុលាការនេះបានប្រ​កាសលទ្ធផលរបស់គេដោយបង្គាប់ឲ្យប្រទេសទាំងពីរដកកងទ័ពចេញពីតំបន់ជុំវិញ​ប្រាសាទព្រះវិហារ​។វាជាលទ្ធផលដ៏អាម៉ាស់​សម្រាប់រដ្ឋភិបាលលោកហ៊ុនសែនដែលប្តឹងទាមទារឲ្យសៀមដកទ័ព​ចេញពីតំបន់នោះ។តើលោកហ៊ុនសែ​ន បានពាក្យអីអួតប្រាប់ប្រជាជនទៀត បើលទ្ធផលបរាជ័បបែបនេះ។

កាលពីពេលមុនលោកហ៊ុនសែននិងបក្សពួ​កបាន​រំ​ពឹងថាលាការនេះនឹង យល់ព្រមបញ្ជាឲ្យសៀមដកកងទ័ពចេញពីតំបន់ជម្លោះតែផ្ ទុយមកវិញតុ​លាការ​បានត្រឹមតែបញ្ជាឲ្យភាគីទាំងសងខាងដកកងទ័ពទៅវិញ។

វាពិតជាធ្វើឲ្យលោកហ៊ុនសែនខងចិត្តខ្លាំងណាស់ព្រោះ គេមិនបានគោរពតាមអ្វីដែលក្រុមរបស់លោកទាមទារ។មិនតែប៉ុណ្ណោះថែម ទាំងបញ្ជាឲ្យកងទ័ពកម្ពុជា ដកចេញទៀត។

ដាក់ប្រកាស ដោយ ៖ ក្មេងទំនើង | 18 ខែកក្កដា 2011

រកឃើញអ្នកលួចជាតិហើយ​លោកហ៊ុនសែ​នធ្វើព្រងើយ

រកឃើញអ្នកលួចជាតិហើយ​លោកហ៊ុនសែ​នធ្វើព្រងើយ

គ្មានប្រតិកម្មអ្វីបន្តិចទាល់តែសោះទោះបីកាសែតនិងវិទ្យុ​មួយចំនួនបានផ្សាយអំពីការរកឃើញមន្រ្តីពុករលួយមន្រ្​តីលួច​បន្លំទ្រព្យ​សម្បត្តិជាតិនៅរក្រសួងសង្គមកិច្ចនិងអតីយុ ទ្ធជននូវទឹកប្រាក់ជាង៥លានដុល្លារយ៉ាងណាក៏​លោកហ៊ុនសែននៅ​តែសម្ងំស្ងៀម​គ្មានប្រតិកម្មអ្វីទាល់តែសោះដែរ។តើវាមកពីមូលហេតុអ្វីឬមួយ​ក៏លោក​ហ៊ុនសែនមានចំណែក្នុងការ​លួចកេងកិបទ្រព្យ​សម្បត្តិជាដែរ?។

កាលពីសប្តាហ៍មុនក្រោយពី លោកហ៊ុនសែនខ្លួនឯងបានព្រមាន​នូវពាក្យខ្លាំងៗដូចជាថាមន្រ្តី រដ្ឋាភិបាលណាដែលមាន ជាបើពាក់ព័ន្ធ ក្នុងករណីពុករលួយជាទ្រង់ទ្រាយធំលោកនឹងប្ត​ឹងទៅអង្គភាពប្រឆាំងអពើពុករលួយឲ្យ​​ចាត់ការតាម​ច្បាប់នោះក្រសួងហិរញ្ញវត្ថុលោកគាត​ឈុន បាន​បញ្ជាឲ្យលោកអ៊ិតសំហេងរដ្ឋមន្រ្តីក្រសួងសង្គមកិច្ចនិងអតីតយុទ្ធជនបង្វិល​លុយចំនួនជាង៥លានដុល្លារសហរដ្ឋអាមេរិចដែលរក​ឃើញដោយអង្គភាពប្រឆាំងអំពើពុករលួយនោះសងទៅក្រសួងហិរញ្ញវត្ថុវិញបើ​ពុំនោះទេ​នឹងត្រូ​វទទួលនូវធានការតាមផ្លូវច្បាប់។

ប៉ុន្តែតាំងពីពេ​លប្រកាសព័ត៌មាននេះមកគេ​មិនបានឃើញលោកហ៊ុនសែនមានប្រតិកម្មឬចាត់វិធានការយ៉ាងណាចំពោះមន្រ្តីក្រោមឧិ វាទរបស់ខ្​លួននោះទេ។ដែលកាយវិការនេះ ធ្វើឪ្យពលរដ្ឋអស់សង្ឃឹមនិងអស់ជំនឿទៅលើទាំងមន្រ្តីនិងរដ្ឋាភិបាលជាពិសេសបុរសខ្លាំងទាំងអស់របស់កម្ពុជាគឺលោកហ៊ុនសែន

តែម្តង។​

តើដល់ពេលលោកហ៊ុនសែនបញ្ចេញធ្មុងហើលយឬនៅ?ឬមួយក៏បានតែអួតឬចាប់អាតូចតាច ដែលមិនមែនជាបក្សពួករបស់លោកទេ?បើសិនដូច្នេះមែនលោកហ៊ុន សែនគួរតែឈប់អួតឥតប្រយោជន៍ទៀតទៅស្តាយទឹកមាត់។ព្រោះទឹកមាត់លោក ឮគេថាថ្លៃណាស់។

 

ដាក់ប្រកាស ដោយ ៖ ក្មេងទំនើង | 14 ខែកក្កដា 2011

លោកហ៊ុនសែន តិចចាញ់សម្បថ

លោកហ៊ុនសែន តិចចាញ់សម្បថ

ទោះបីជាវាមិនមែនជាលើកទីមួយ ដែលលោកហ៊ុនសែនតែងតែស្បថថា នឹងធ្វើអ្វីមួយ ដើម្បីជាតិ និងថាសុខចិត្តកាត់ក្បាលខ្លួនឯង បើ សិនមិនអាចទប់ស្កាត់ការបំផ្លាញព្រៃឈើបាន ហើយមិនត្រូវបានផ្តន្ទាដូចលោកហុកឡងឌី ដែលត្រូវរន្ទះបាញ់ក្តី តែពេលខ្លះ យូរៗទៅ ដូចចាស់ៗធ្លាប់ប្រាប់អញ្ចឹង ភូតច្រើចាញ់អាត្មា។ថ្ងៃណាមួយលោកហ៊ុន សែន នឹងត្រូវអស់លក្ខណ៍ ឬចាញ់ពាក្យសន្យា ឬពាក្យសម្បថ របស់ខ្លួនឯង។

កាលពីឆ្នាំ២០០៥ លោកហ៊ុន សែនបានសន្យាជាមួយអ្នកភូមិនៅតំបន់ព្រៃឡង់ថា បើលោកបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ នៅតំបន់ ព្រៃឡង់ ឬជាពិសេសបញ្ឈប់ការកាប់ឈើនៅទូទាំងប្រទេសមិនបានទេ គឺលោកសុខចិត្តកាត់ក្បាលខ្លួនឯងបោះចោល។តែពេលថ្មីៗ នេះ លោកហ៊ុនសែនបែរជាបានចុះកិច្ចព្រមព្រៀងសម្បទានដី ដែលស្ថិតក្នុងតំបន់ព្រៃឡង់ឲ្យទៅក្រុមហ៊ុនយួន ដើម្បីកាប់ព្រៃហើយ​ដាំកៅស៊ូទៅវិញ។លោកហ៊ុនសែនបានធ្វើមិនដឹងមិនឮ នៅពេលប្រជាពលរដ្ឋលើកគ្នាមកប្តឹង និងតវ៉ានៅសួនសាធារណ ក្នុងទីក្រុង​ភ្នំពេញ។តើនេះ ជាការខុសសម្បថដែរឬទេ?។

នៅពេលថ្មីៗនេះ លោកហ៊ុនសែនក៏បានសន្យាមួយទៀតថា បើសិនជាលោកចាញ់ឆ្នោត គឺលោកនឹងចុះចេញពីតំណែង និង ប្រ​គល់​ទាំងមន្រ្តីឲ្យទៅគណបក្សដែលឆ្នោតដើម្បីធ្វើការ។ជាងនេះទៅទៀត ពេលម្សិលម៉ិញនេះ លោកហ៊ុនសែន ក៏បាន​សន្យា​យ៉ាងឧឡា រឹកថា បើសិនជាលោកដោះស្រាយបញ្ហាវិបត្តដីធ្លីនៅកម្ពុជាមិនបានទេ លោកនឹងចុះចេញពីតំណែង។តើជា​ដំណឹងពិត ដែលចេញពី បបូរមាត់លោកហ៊ុនសែន ដែរឬទេ?។ឬមួយលោកហ៊ុនសែនគ្រាន់តែនិយាយ ដើម្បីគៀរគរម្ចាស់ជំនួស យកមក​ចែកគ្នាស៊ីទៀត?។លោកហ៊ុនសែន ត្រូវតែច្បាស់ខ្លួនឯងថា លោកនិយាយមិនកុហក់ទេ។បើមិនអញ្ចឹង ក្រែងវាសនា មានបញ្ហា​ដូចលោកហុកឡងឌីទៅ វាពិតជាពិបាកធំហើយ សម្រាប់គ្រួសាររបស់លោក។

មិនចាំបាច់គិតវែងឆ្ងាយទេ លោកគួរតែដោះស្រាយដីតំបន់បឹងកក់ឲ្យបងប្អូនមើលទៅដឹងហើយ តើលោកដោះចេញឬមិនចេញ?។ ព្រោះរាល់ថ្ងៃទឹកភ្នែករបស់ពួកកាត់តែហូរនៅឡើយទេ។

តែជួនកាលលោកហ៊ុនសែន គ្រាន់តែបញ្ចេញធ្មុង ពេលជិតបោះឆ្នោត​ចូលមកដល់តែប៉ុណ្ណោះ។ល្បិចខ្លះអាក្រក់ខ្លាំងណាស់។

ដាក់ប្រកាស ដោយ ៖ ក្មេងទំនើង | 12 ខែកក្កដា 2011

លោកហ៊ុន សែន អួតខុសទំនង

លោកហ៊ុន សែន អួតខុសទំនង

កាលពីម្សិលម៉ិញ តាមកញ្ចក់ទូរទស្សន៍ លោកហ៊ុនសែន បាននិយាយាក្តែងថ្លែងសុន្ទរកថាថា លោកាមមោទនភាពខ្លាំងណាស់ ដែលលោកមិបានបំផ្លាញឬធ្វើឲ្យប៉ះពាល់តំបន់ឆ្នេរ។លោកថ្លែងបែបនេះ គឺក្រោយពីមានការវាយតម្លៃពីអង្គកាបរិស្ថានពិភពលោកថា ឆ្នេរសមុទ្រកម្ពុជា ត្រូវបានគេចាត់ទុកថា ជាឆ្នេរដែលល្អដាច់គេក្នុងចំណាត់ថ្នាក់លេខពីរ។

លោកហ៊ុន សែននិយាយបែបនេះមិនខ្មាសខ្លួនឯងទាល់តែសោះថា ការដែលគេឲ្យតម្លៃនេះ មិនមែនឲ្យតម្លៃទៅលើការគ្រប់គ្រង ឬដឹកនាំទេ គឺគេឲ្យទៅលើឆ្នេរសមុទ្រ ដែលល្អតាមលក្ខណៈធម្មជាតិ និង ដែលគ្មានការកែឆ្នៃ។មិនមែនវាយតម្លៃថាល្អ ដោយសារតែលោកហ៊ុន សែន ឬគូកនទៅធ្វើឲ្យល្អនោះទេ។ផ្ទុយទៅវិញ នៅតំបន់មួយចំនួន នៃសមុទ្រ គឺត្រូវបានបំផ្លាញអស់ទៅហើយ។ពួកគេចាក់ ដីដើម្បីសង់លំនៅដ្ឋាន ដើម្បីសង់ជាសណ្ឋាគារជាដើម។លោកហ៊ុនសែនព្យាយាមធ្វើមិនដឹង មិនឮចំពោះសេចក្តីរាយការណ៍របស់អ្នកាកសែត។

ម្យ៉ាងវិញទៀត ប្រសិនបើការវាយតម្លៃនេះ ចេញលទ្ធផលថា ឆ្នេរសមុទ្រកម្ពុជា ជាឆ្នេរ ដែលអន់ជាងគេក្នុងលោកនោះ គឺច្បាស់ណាស់ ទាំងគូកន បនភឿន ជាពិសេសលោកហ៊ុនសែនតែម្តងពិតជា ឆ្លើយបដិសេធថា មិនអាចទទួលយកបានទេ។ ឬយ៉ាងហោចណាស់ ក៏ចោទការតម្លៃ ឬអុ្នកវាយតម្លៃនោះថា ឆ្កួត ឬមិនត្រូវត្រូវតាមលក្ខណៈស្តង់ដា។

តែទោះយ៉ាងណា ក្មេងទំនើងសូមចូលរួមអបអរទៅចុះក្នុងនាមជាខ្មែរដូចគ្នា តែក្មេងទំនើងក៏សូមសំណូមពរថា លោកហ៊ុនសែនគួរតែធ្វើ ឬការពារតំបន់ដទៃទៀតឲ្យដូចគ្នានេះផង ព្រោះតំបន់អភិរក្ស សត្វព្រៃ អភិរក្សព្រៃឈើ សូម្បីតែតំបន់ឧស្យានជាតិ ក៏ត្រូវបានមនុស្សរបស់លោកបំផ្លាញដែរ។សូមបើកភ្នែកមើលផង។

លោកហ៊ុនសែន មានដំណោះស្រាយអី បើរដ្ឋាភិបាលថ្មីសម្លាប់ខ្មែរច្រើនជាងមុន?

អ្នកនយោបាយ ឬអ្នកសង្គមស៊ីវិលមួយចំនួ​ន កំពុងតែនាគ្នាទល់សំបកភ្នែកមើល ថាតើរដ្ឋាភិបាលលោកហ៊ុនសែន នឹងមានវិធាន​ការអ្វី ដើម្បីទប់ទល់ និងប្តឹងរដ្ឋាភិបាលថ្មី ខណៈទាហានសៀមបានបាញ់រះដោយឥតប្រណីលើប្រជាជនខ្មែរ រហូតធ្វើឲ្យស្លាប់១១​នាក់ របួស​មួយចំនួន និង កំពុងតែបាត់ខ្លួនខ្លះទៀត?។

នេះជាសញ្ញាដ៏គ្រោះថ្នាក់មួយ ដែលភាគីសៀមបានបង្ហាញបែបចម្អកឲ្យរដ្ឋាភិបាលលោកហ៊ុនសែន ដែលកាលពីមុនពេលបោះ​ឆ្នោត ទាំងលោក​ហ៊ុនសែន និង គូកន អាយ៉ងមួយចំនួន បាននាំគ្នាខំប្រឹងជួយឃោសនាឲ្យគណបក្សលោក​ស្រីយីងឡាក់សឹងតែរឹច​បបូរមាត់ ទៅហើយ ហើយឥឡូវនេះ គេឡើងកាន់អំណាច មិនទាន់ទាំងក្តៅគូទផង គេក៏លាំងលោកហ៊ុនសែនមួយក្បាច់ទៅ​ហើយ។​ចាំមើល ពេលក្រោយ ដែលលោកហ៊ុនសែនអះអាង និង សង្ឃឹមថា នឹងមានដំណោះស្រាយ ឬទំនាក់ទំនងល្អជាមួយ​នោះ?។

កាលពីជំនាន់នាយករដ្ឋាមន្រ្តីក្បាលវែកឆា ពលរដ្ឋខ្មែរ គ្រាន់តែត្រូវបានចាប់ខ្លួន និង និងបាញ់ឲ្យរបួស ឬស្លាប់តិចតួចតែប៉ុណ្ណោះ តែ ដល់ពេលយុគសម័យដៃគូរដ្ឋាភិបាលរបស់លោកហ៊ុនសែន ដែលតែងតែផ្ញើចិត្តផ្ញើកាយលើគេនេះវិញ បែរជាពលរដ្ឋខ្មែរ ស្លាប់ម្តង ១១ នាក់។នេះគេមិនទាន់បានកាន់អំណាចពេញក្នុងដៃមែនទែនផង។

ចាំមើលបន្តិចទៀត បើសិនជារដ្ឋាភិបាលថ្មីរបស់សៀមនេះ មិនដើរតាមការចង់នារបស់លោកហ៊ុនសែន តើលោកហ៊ុនសែននឹងមាន​អ្វី អួតទៀត?។​ប្រយ័ត្នអ្នកក្រោយកាន់តែពិបាកជាងអ្នកមុនទៅលោកហ៊ុនសែនអើយ។កុំអាលអរពេក ក្រែងវាមិនដូចចិត្ត។

ដាក់ប្រកាស ដោយ ៖ ក្មេងទំនើង | 8 ខែកក្កដា 2011

ស្អែកទិវាកាប់ឈើ​​ឬដាំដើមឈើ?

ស្អែកទិវាកាប់ឈើ​​ឬដាំដើមឈើ?

ថ្ងៃស្អែកទី​៩កក្កដាគឺជា​ទិវាដាំកូនឈើដែលជារៀងរាល់ឆ្នាំព្រះ​មហាក្សត្រកម្ពុជាតែងតែ យាងជាព្រះរាជអធិបតីក្នុងឧិកាសនេះ។ប៉ុន្តែ​តាមមើលទៅព្រះអង្គក៏ដូ​ចជា​មនុស្សក្រោមឧិវាទព្រះអង្គមិនដែល​បានយាងឬក៏ទៅកាប់បំផ្ឡាញព្រៃឈើសូម្បីតែ​មួយដើម។មាន​តែមនុស្ស​របស់លោកហ៊ុនសែនទេដែលបំ ផ្លាញធនធានធម្មជាតិទាំងនេះ។

មនុស្សលោកហ៊ុនសែនចាប់តាំងពីថ្នាក់ជាតិរហូតដ​ល់មូលដ្ឋានបានរួមចំណែកបំផ្លាញ ធនធានធម្មជាតិមានមច្ឆជាតិ រ៉ែក្នុងដី និងព្រៃ ឈើជាដើម។

ពួកគេកាប់បំផ្លាញព្រៃឈើដែលជារប​ស់ជាតិ១០០០ដើម ដាំ១០ដើម។ពួកគេកាប់១០០០០ដើមដាំ១០០​ដើម។ពួកគេកាប់​១លាន​ដើមដាំ​១០០០ដើម។

មធ្យោបាយរបស់រដ្ឋាភិបាលលោកហ៊ុនសែនគ្មានអ្វីក្រៅពីអំពាវនាវឲ្យប្រជាជនដាំដើមឈើ ដើម្បីឲ្យខ្លួនឯងកាប់បំផ្លាញនោះទេ។ គោ​លនយោបាយខ្លះទៀតពិតជាបោកបញ្ឆោតរាស្រ្តត្រង់ៗតែម្តង។

ពេលកាប់គេលួចកាប់តែពេ​លគេដាំគេ គរគ្នាទាំងកាសែតទូរទស្ស​ន៍ទៅថតឲ្យមើល ទៅឃើញសំបើម។

Older Posts »

ចំណាត់ក្រុម

%d bloggers like this: